យប់ថ្ងៃទី២ខែមីនា ស្ថាប័នពន្លត់អគ្គីភ័យប្រទេសក្រិកបានផ្សាយដំណឹងឱ្យដឹងថា បច្ចុប្បន្ននេះ ចំនួនមនុស្សដែលស្លាប់ក្នុងឧប្បត្តិហេតុរថភ្លើងបុគគ្នាដែលកើតឡើងនៅក្បែរទីក្រុងLárisa ភាគកណ្តាលប្រទេសក្រិក បានកើនឡើងដល់៥៧នាក់ តាមការប៉ានប្រមាណការងាររុករកនិងជួយសង្គ្រោះនឹងបញ្ចប់នៅថ្ងៃទី៣ខែមីនា ។
តាមការផ្សាយដំណឹងរបស់ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ប្រទេសក្រិកឱ្យដឹងថា ថ្ងៃទី១ខែមីនា ប្រធានស្ថានីយ៍រថភ្លើង១រូបនៃទីក្រុងLárisaត្រូវបានចាប់ខ្លួន ហើយត្រូវបានចោទប្រកាន់ថាបានបង្កបទឧក្រិដ្ឋធ្វើឃាតដោយធ្វេសប្រហែស និងបទឧក្រិដ្ឋបង្កគ្រោះថ្នាក់ចរាចរណ៍ដ៏ធ្ងន់ធ្ងរជាដើម បច្ចុប្បន្នគាត់ត្រូវបានបញ្ជូនទៅតុលាការដើម្បីធ្វើការជំនុំជម្រះ ៕