ពេលថ្មីៗកន្លងទៅនេះ ហេតុការណ៍ដែលរថភ្លើងរអិលធ្លាក់ផ្លូវនៅរដ្ឋ Ohio របស់អាមេរិកបណ្តាលឱ្យឧស្ម័នបំពុលធ្លាយសាយភាយទៅក្នុងបរិយាកាសបានបន្តឡើងកម្តៅ ។ តាមការផ្សាយដំណឹងនៃកាសែត 《Daily Mail 》របស់អង់គ្លេសកាលពីថ្ងៃទី២៦ខែកុម្ភៈឱ្យដឹងថា នាយកដ្ឋានគ្រប់គ្រងផ្លូវដែកសហព័ន្ធអាមេរិកបានទម្លាយឱ្យដឹងថា ព័ត៌មានលម្អិតពាក់ព័ន្ធនឹងការដឹកជញ្ជូនសម្ភារៈមានគ្រោះថ្នាក់នៅសហរដ្ឋអាមេរិកនៃក្រុមហ៊ុនផ្លូវដែកនានាត្រូវគេចាត់ទុកជា “ព័ត៌មានរសើប” ដែលមិនអាចប្រកាសចំពោះសាធារណជននោះទេ ការនេះបណ្តាលឱ្យជនជាតិអាមេរិករាប់លាននាក់មិនដឹងថា តើនៅក្បែរផ្ទះខ្លួននឹងមានរថភ្លើងដែលដឹកជញ្ជូនសម្ភារៈមានគ្រោះថ្នាក់បើកបរឆ្លងកាត់ឬអត់នោះទេ ។
កាសែត 《Daily Mail 》លើកឡើងថា ពេលប្រព័ន្ធសារព័ត៌មានសួរថា តើជនសាមញ្ញអាចដឹងពីការដែលថាតើរថភ្លើងបរលើផ្លូវដែកក្បែរផ្ទះខ្លួនបានដឹកជញ្ជូនអ្វីខ្លះឆ្លងកាត់ទេ នាយកដ្ឋានគ្រប់គ្រងផ្លូវដែកសហព័ន្ធអាមេរិកបានឆ្លើយថា “ទេ” ៕