យោធាអ៊ីរា៉ក់បានប្រកាសនាថ្ងៃ១២ខែកុម្ភៈឆ្នាំ២០២៣ថានាថ្ងៃដដែលកងទ័ពអាកាសអ៊ីរ៉ាក់បានវាយប្រហារតាមអាកាសនៅខេត្តDiyalaដែលស្ថិតនៅភាគខាងកើតប្រទេសអ៊ីរ៉ាក់ដែលបានសម្លាប់ជនប្រដាប់អាវុធនៃអង្គការរដ្ឋអ៊ីស្លាមដែលជាអង្គការជ្រុលនិយមចំនួន៧នាក់។
គួរបញ្ជាក់ថាកាលពីខែធ្នូឆ្នាំ២០១៧ប្រទេសអ៊ីរ៉ាក់បានប្រកាសពីការទទួលបានជោគជ័យ
ក្នុងការវាយប្រហារចំពោះអង្គការរដ្ឋអ៊ីស្លាម។បន្ទាប់មកកម្លាំងសេសសល់របស់អង្គការនេះបានរត់គេចខ្លួនហើយធ្វើការវាយប្រហារម្តងម្កាលក្នុងតំបន់ជនបទឆ្ងាយដាច់ស្រយាលនិងតំបន់ព្រំដែនរវាងប្រទេសអ៊ីរ៉ាក់និងប្រទេសស៊ីរី។ក្នុងប៉ុន្មានខែចុងក្រោយនេះយោធាអ៊ីរ៉ាក់បានបន្ថែមកម្លាំងវាយប្រហារដើម្បីធ្វើប្រតិបត្តិការជាញឹកញាប់ក្នុងន័យបោសសម្អាតចំពោះទីតាំងអង្គការរដ្ឋអ៊ីស្លាមនៅតំបន់ជនបទនិងតំបន់ដាច់ស្រយាល៕