<legend id="h4sia"></legend><samp id="h4sia"></samp>
<sup id="h4sia"></sup>
<mark id="h4sia"><del id="h4sia"></del></mark>

<p id="h4sia"><td id="h4sia"></td></p><track id="h4sia"></track>

<delect id="h4sia"></delect>
  • <input id="h4sia"><address id="h4sia"></address>

    <menuitem id="h4sia"></menuitem>

    1. <blockquote id="h4sia"><rt id="h4sia"></rt></blockquote>
      <wbr id="h4sia">
    2. <meter id="h4sia"></meter>

      <th id="h4sia"><center id="h4sia"><delect id="h4sia"></delect></center></th>
    3. <dl id="h4sia"></dl>
    4. <rp id="h4sia"><option id="h4sia"></option></rp>

        ភាសាខ្មែរ

        ព័ត៌មាន​សំខាន់​ៗ​

        ដំណើរទស្សនកិច្ចរបស់លោក Xi Jinping ប្រធានរដ្ឋចិននៅអារ៉ាប៊ីសាអូឌីតបានបញ្ចូលបន្ថែមកម្លាំងចលករថ្មីក្នុងសហគមន៍រួមវាសនារវាងចិននិងប្រទេសអារ៉ាប់ គំនិតផ្តួចផ្តើមរបស់ចិនទទួលបានការគាំទ្រកាន់តែទូលំទូលាយពីសហគមន៍អន្តរជាតិ
        2022-12-09 16:31:26cri
        Share with:

        ក្នុងឱកាសដែលលោក Xi Jinping ប្រធានរដ្ឋចិនអញ្ជើញចូលរួមកិច្ចប្រជុំកំពូលចិន-ប្រទេសអារ៉ាប់លើកដំបូង   កិច្ចប្រជុំកំពូលចិន-ក្រុមប្រឹក្សាសហប្រតិបត្តិការប្រទេសអារ៉ាប់ឈូងសមុទ្រ  ព្រមនឹងធ្វើទស្សនកិច្ចផ្លូវរដ្ឋនៅអារ៉ាប៊ីសាអូឌីត   ធនាគារគំនិតCGTNនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននិងមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវការផ្សព្វផ្សាយអន្តរជាតិEpstein នៃសកលវិទ្យាល័យ Tsinghua ចិនបានរួមគ្នាធ្វើការស្ទង់ប្រជាមតិនៅទូទាំងពិភពលោកដែលមានអ្នកផ្តល់បទសម្ភាសន៍ចំនួន៤០០០នាក់មកពីប្រទេសចំនួន២០។ ការស្ទង់មតិបានឱ្យឃើញថា អ្នកផ្តល់បទសម្ភាសន៍ចំនួន ៩៤.២%  បានកោតសរសើរពីគុណតម្លៃរួមនៃមនុស្សជាតិអំពី “សន្តិភាព វឌ្ឍនភាព សមភាព យុត្តិធម៌ ប្រជាធិបតេយ្យ សេរីភាព” ដែលផ្តួចផ្តើមឡើងដោយប្រទេសចិន ហើយអ្នកផ្តល់បទសម្ភាសន៍ចំនួន ៨៥% កោតសរសើរចំពោះទស្សនៈ “សហគមន៍រួមវាសនានៃមនុស្សជាតិ”។

        英国365bet体育_365bet手机官网_约彩365官旧版本网客户端下载

        ការស្ទង់មតិបានបង្ហាញទៀតថា   អ្នកផ្តល់បទសម្ភាសន៍ចំនួន ៨៥.៦%  បានទទួលយកគំនិតផ្តួចផ្តើមសន្តិសុខសកលដែលភាគីចិនបានលើកឡើង  ដោយសម្គាល់ឃើញថា  សន្តិសុខជាបុរេលក្ខណ្ឌនៃការអភិវឌ្ឍ។  អ្នកផ្តល់បទសម្ភាសន៍ចំនួន ៨០.៨% ប្រឆាំងនឹងអនុត្តរភាព នយោបាយអាងអំណាច និងទង្វើដែលដាក់ទណ្ឌកម្មលើប្រទេសដទៃតាមតែទំនើងចិត្ត។ អ្នកផ្តល់បទសម្ភាសន៍មកពីប្រទេសកំពុងអភិវឌ្ឍន៍ចំនួន ៨០.៤% បានយល់ឃើញថា  គំនិតសង្គ្រាមត្រជាក់ និងនយោបាយអាងអំណាចជាការគំរាមកំហែងចំពោះសន្តិភាពពិភពលោកនិងធ្វើឱ្យបញ្ហាសន្តិសុខកាន់តែតានតឹង  ប្រទេសនានាត្រូវរួមគ្នាកសាងក្របខណ្ឌសន្តិសុខដែលមានតុល្យភាព ប្រកបដោយប្រសិទ្ធភាពនិងនិរន្តរភាព៕



        អ្នកបកប្រែ:邓倩