<legend id="h4sia"></legend><samp id="h4sia"></samp>
<sup id="h4sia"></sup>
<mark id="h4sia"><del id="h4sia"></del></mark>

<p id="h4sia"><td id="h4sia"></td></p><track id="h4sia"></track>

<delect id="h4sia"></delect>
  • <input id="h4sia"><address id="h4sia"></address>

    <menuitem id="h4sia"></menuitem>

    1. <blockquote id="h4sia"><rt id="h4sia"></rt></blockquote>
      <wbr id="h4sia">
    2. <meter id="h4sia"></meter>

      <th id="h4sia"><center id="h4sia"><delect id="h4sia"></delect></center></th>
    3. <dl id="h4sia"></dl>
    4. <rp id="h4sia"><option id="h4sia"></option></rp>

        ភាសាខ្មែរ

        ព័ត៌មាន​សំខាន់​ៗ​

        លោក Xie Feng អនុរដ្ឋមន្ត្រីការបរទេសចិនលើកឡើងការតវ៉ាយ៉ាងម៉ឺងម៉ាត់ចំពោះមន្ត្រីទទួលខុសត្រូវរបស់ស្ថានទូតអាមេរិកប្រចាំនៅប្រទេសចិនអំពីករណីដែលអាមេរិកប្រើកម្លាំងយោធាវាយប្រហារទៅលើនាវាអាកាស (Air Ship)គ្មានមនុស្សបើករបស់ចិន
        2023-02-06 15:45:39cri
        Share with:

            ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣ លោក Xie Feng អនុរដ្ឋមន្ត្រីការបរទេសចិនបានតំណាងឱ្យរដ្ឋាភិបាលចិន លើកឡើងការតវ៉ាយ៉ាងម៉ឺងម៉ាត់ចំពោះមន្ត្រីទទួលខុសត្រូវរបស់ស្ថានទូតអាមេរិកប្រចាំនៅប្រទេសចិនអំពីការដែលអាមេរិកបានប្រើកម្លាំងយោធាវាយប្រហារទៅលើនាវាអាកាស (Air Ship) គ្មានមនុស្សបើករបស់ចិន ។

              លោក Xie Feng បានគូសបញ្ជាក់ថា ការដែលនាវាអាកាសគ្មានមនុស្សបើករបស់ចិន ចូលដែនអាកាសរបស់អាមេរិក ជារឿងចៃដន្យ ដែលកើតឡើងដោយករណីប្រធានសក្តិ ដែលមានការពិតជាក់ស្តែងយ៉ាងច្បាស់លាស់និងមិនអាចមួលបង្កាច់បាន ។ ប៉ុន្តែភាគីអាមេរិកមិនអើពើពីការពិតជាក់ស្តែង ទទូចប្រើកម្លាំងបាយវាយប្រហារទៅលើនាវាអាកាសស៊ីវិលដែលជិតនឹងចេញពីដែនអាកាសរបស់អាមេរិក ដែលបានល្មើសនឹងច្បាប់អន្តរជាតិនិងទម្លាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរ ។ ទង្វើរបស់អាមេរិកបានបំផ្លាញយ៉ាងធ្ងន់ធ្ងរដល់កិច្ចខិតខំប្រឹងប្រែងនិងដំណើរវិវឌ្ឍន៍របស់ភាគីទាំងពីរដែលចង់រក្សាស្ថិរភាពនៃទំនាក់ទំនងរវាងចិននិងអាមេរិក តាំងពីកិច្ចប្រជុំកំពូលនៅកោះ Bali មក ។ ប្រទេសចិនប្រឆាំងនិងតវ៉ាយ៉ាងម៉ឺងម៉ាត់ចំពោះរឿងនេះ ហើយដាស់តឿនអាមេរិកមិនត្រូវចាត់ប្រតិបតិ្តថែមមួយកម្រិតទៀតដែលនឹងបំផ្លាញដល់ផលប្រយោជន៍ប្រទេសចិន មិនត្រូវធ្វើឱ្យស្ថានការណ៍មានភាពកាន់តែតានតឹងឬឡើងកម្តៅនោះឡើយ  ។ រដ្ឋាភិបាលចិនបាននិងកំពុងតាមដានយ៉ាងដិតដល់ចំពោះដំណើរវិវឌ្ឍនៃរឿងនេះ ក្នុងន័យគាំពារយ៉ាងមុតមាំនូវសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់សហគ្រាសចិន គាំពារយ៉ាងមុតមាំនូវផលប្រយោជន៍និងសេចកី្តថ្លៃថ្នូររបស់ចិន ក៏ដូចជារក្សាសិទ្ធិប្រតិកម្មតបដ៏ចាំបាច់ថែមមួយកម្រិតទៀតផងដែរ ៕

        អ្នកបកប្រែ:郭翔青